អាហារដែលចំអិននៅជ្រលងសុខសាន្តប្រៀបបាននឹងអាហារដែលលោកអ្នកទទួលទាននៅផ្ទះជាមួយក្រុមគ្រួសាររបស់លោកអ្នកដែរ។

ក្រុមការងារនៅជ្រលងសុខសាន្តខិតខំផ្ដល់អោយលោកអ្នកនូវបទពិសោធបោះជំរំដ៍អសា្ទរ្យ រួមបញ្ចូលអាហារដ៍មានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹង អាហារខ្មែរ និងបរទេស សំរាប់បំពេញតម្រូវការរបស់ លោកអ្នក។ ក្រុមចុងភៅរបស់យើងតែងតែយកចិត្តទុកដាក់ដល់លោកអ្នកដើម្បីធានាថាលោកអ្នកបានទទួលទានគ្រប់គ្រាន់ និងពេញចិត្ត។ យើងក៍អាចធ្វើការពិភាក្សារ និងរៀបចំអាហារសំរាប់លោកអ្នកដែលមានការកំណត់របបអាហារពិសេស ឬលោកអ្នកដែលមានប្រតិកម្មជាមួយគ្រឿងផ្សំផ្សេងៗ។​

តើក្រុមរបស់លោកអ្នកចង់រៀបចំការជប់លាងដែរឬទេ? យើងមានការផ្ដល់ជូនពិសេសសំរាប់លោកអ្នក រៀបចំធ្វើ BBQ​ គ្រឿងសមុទ្រស្រស់ៗពីខេត្តកែប តាមតម្រូវការរបស់លោកអ្នក។

ក្រៅពីទទួលទានអាហារដ៍ឈ្ងុយឆ្ងាញ់ តើមានអ្វីទៀត?

យើងមានការបម្រើរលក់នូវ ភេសជ្ជៈ និងអាហារសម្រន់ផ្សេងៗ ក្នុងហាងកាហ្វេ សុខសាន្ត។

ជ្រលងសុខសាន្ត យើងតែងតែផ្ដោតទៅលើអនាម័យជាចំបង ផ្ទះបាយរបស់យើងរៀបចំស្ដង់តាអនាម័យ និងត្រៀមរួចរាល់ជានិច្ច ក្នុងការចំអិនអាហារដ៍ឈ្ងុយឆ្ងាញ់ និងសុវត្តិភាពដ៍លោកអ្នក។


 

​​​​​​​​​​​​​​ជួបជាមួយចុងភៅរបស់យើង

 

យើងចំអិនអាហារដ៍ឈ្ងុយឆ្ងាញ់។ យើងមានអនាម័យខ្ពស់។ ដោយសារជ្រលងសុខសាន្តតែងតែគិតពីបរិស្ថានជាចំបង។ អ្នកបោះជំរំបានជួយអោយជ្រលងសុខសាន្តរក្សារអនាម័យ និងជួយសម្អាត អំឡុងពេលទទួលទាន និង ក្រោយពេលទទួលទានអាហារ។​ សម្រាប់ពត័មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងផ្ទាល់។